មាតិកា
ផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារ“ Standard Operating Procedure -SOP” សម្រាប់ការសើបអង្កេត សំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងវិស័យ ព្រៃឈើ សត្វព្រៃ និងជលផល
ចេញ​ផ្សាយ ០៨ មេសា ២០២២
128

ថ្ងៃព្រហស្បត៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង

ថ្ងៃទី០៧ ខែ មេសា ឆ្នាំ ២០២២

លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំក្រុមការងារអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាសុីប៉ាសុីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមប្រព័ន្ធអនឡាញ ដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារ“ Standard Operating Procedure -SOP” សម្រាប់ការសើបអង្កេត សំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងវិស័យ ព្រៃឈើ សត្វព្រៃ និងជលផល ក្រោមអធិបតីភាព

ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុប្រធាន និងជាសមាជិកនៃក្រុមការងារ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ព្រមទាំងលោក លោកស្រីជានាយខណ្ឌ នាយផ្នែក នាយសង្កាត់នៃរដ្ឋបាលព្រៃឈើ និងជលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter