មាតិកា
កិច្ច​ប្រជុំត្រួតពិនិត្យវឌ្ឍនៈភាព និងដោះស្រាយបញ្ហាប្រឈមនានា ស្តីពីការផ្តល់សេវារដ្ឋបាលក្នុង វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ តាម​ប្រព័ន្ធ​អនឡាញ​ Zoom Meeting
ចេញ​ផ្សាយ ០៨ មេសា ២០២២
254

ថ្ងៃសុក្រ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី០៨ ខែ មេសា ឆ្នាំ ២០២២ ក្រុមការងារមន្ទីរកសិកម្មរួមជាមួយឯកឧត្តម គិត សុផា អភិបាលរងនៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាព និងដោះស្រាយបញ្ហាប្រឈមនានា ស្តីពីការផ្តល់សេវារដ្ឋបាលក្នុង វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាល​រាជធានី ខេត្ត ប្រចាំត្រីមាសទី១ឆ្នាំ ២០២២ តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងខេត្ត ប្រធាន-អនុប្រធានច្រកចេញចូលតែមួយ ប្រធាន-អនុប្រធានការិយាល័យជំនាញពាក់ពន្ធមន្ទីរ សរុប២២១ នាក់ និងមន្រ្តីជួរក្រោយទទួលបន្ទុកកសិកម្ម ។ ចំពោះខេត្តពោធិ៍សាត់ មានអ្នកចូលរួម០៧ នាក់ និង បានបង្ហាញលទ្ធផលសម្រេចបានក្នុងត្រីមាសទី១ ដោយ លោក ថុន សុភារុណ ប្រធានច្រក គឺ ៤៦៩ សេវា បានទឹកប្រាក់សរុប៤២.១៧១.៥០០រៀល ។ ដោយឡែកបញ្ហាប្រឈមមាន ៖

១.មុខសេវាមួយចំនួននៅមិនមានអាជីវកម្មស្នើសុំសេវានិងមិនទាន់មានទម្រង់បែបបទស្នើសុំជារួម

២.មុខសេវាត្រួតពិនិត្យអនាម័យសត្វសាច់ និងផលិតផលនៅសត្វឃាតដ្ឋានអនុវត្តបានរលូនស្របតាមសេចក្តីណែនាំរបស់ក្រសួងកសិកម្ម ។

ចំនួនអ្នកចូលទស្សនា
Flag Counter