មាតិកា
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពីការធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្ម ឆ្នាំ២០២២-២០២៦
ចេញ​ផ្សាយ ០៨ មេសា ២០២២
107

ថ្ងៃសុក្រ ៧ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ និងមន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពីការធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្ម ឆ្នាំ២០២២-២០២៦ ក្រោមអធិតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដែលមានសមាសភាពចូលរួមពី÷
លោកជំទាវទីប្រឹក្សាប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រុមការងារយេនឌ័រ និងកុមារប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ថ្នាក់ដឹកនាំមន្ទីរ, មន្ត្រីជាគ្រូបង្គោលយេនឌ័រនិងកុមារមកពីខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តសៀមរាប, ក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភបាល​ (World Vision) និងអង្គការព្រៃឡង់បៃតង (GPL) សរុបចំនួន ២៥នាក់ ស្រី ១៨នាក់។ សិក្ខាសាលានេះមានគោលបំណងដើម្បីប្រមូលធាតុចូលទាំងឡាយពីអ្នកពាក់ព័ន្ធសម្រាប់រៀបចំធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្មឲ្យកាន់តែប្រសើរ និងមានសង្គតិភាព ដែលរៀបចំដោយក្រុមការងារយេនឌ័រនិងកុមារប្រចាំក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគាំទ្រថវិកាពីកម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា អូស្ត្រាលី (CAVAC) ។

ចំនួនអ្នកចូលទស្សនា
Flag Counter