មាតិកា
សកម្មភាព​ចុះត្រួតពិនិត្យអាគារប្រមូលផ្ដុំកសិផល នៅស្រុកបាកាន​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៨ មេសា ២០២២
57

ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ក្រុមការងារថ្នាក់ជាតិនៃលេខាធិការដ្ឋានកម្មវិធី ASPIRE ដឹកនាំដោយលោក យៅ វេន មន្រ្តីលទ្ធកម្មថ្នាល់ជាតិ និងក្រុមការងារលទ្ធកម្ម បានសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងរួមដំណើរជាមួយមន្រ្តីថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំគោលដៅ បានចុះត្រួតពិនិត្យអាគារប្រមូលផ្ដុំកសិផល ស្ថិតនៅសហគមន៍ចំនួន៣កន្លែង មានភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ និង​ភូមិប្រឡែងរំដេង និងភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អនុលោមតាមប្លង់បច្ចេកទេស ។ គួរកត់សំគាល់ថា អគារចំនួន២កន្លែង នៅទីតាំងឃុំរំលេច បានសាងសង់រួចរាល់១០០% ដែលបានបំពាក់ឧបករណ៍ទាញសេវាទូរស័ព្ឌ មាស៊ីនត្រជាក់ និងកង្ហាតាមបច្ចេកទេស រីឯអគារមួយកន្លែងដែលបានសាង​សង់ស្ទើររួចរាល់នៅ ឃុំលាច ស្រុកភ្នំ​ក្រវាញ​ នៅមានចំណុចកែលម្អមួយចំនួនទៀតរួមការលាបថ្នាំនៅមិនទាន់បានល្អ គន្លឹះទ្វារ និងការបំពាក់ឧបករណ៍នៅមិនទាន់រួចរាល់នៅឡើយ។ ចំនុចកែលម្អទាំងនេះក៏បានឆ្លុះបញ្ចាំងជាមួយក្រុមការងារដើម្បីក្រុមការងារលទ្ធកម្មថ្នាក់ជាតិពិភាក្សាជាមួយក្រុមហ៊ុនធ្វើការកែលម្អស្របគំនូសប្លង់បច្ចេកទេស ។

ចំនួនអ្នកចូលទស្សនា
Flag Counter