មាតិកា
សកម្មភាព​ចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយកងកំលាំងឈរជេីង​ នៅកន្លែងអភិរក្សជលផលទាំង ០៦កន្លែង
ចេញ​ផ្សាយ ០៩ មេសា ២០២២
197

ថ្ងៃសុក្រ ០៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ០៨ ខែមេសា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ អមដំណើរដោយ លោកនាយ-នាយរងខណ្ឌ មន្ដ្រីមន្ទីរកសិកម្មខេត្ត​ ដឹកនាំដោយ​ ឯកឧត្តម ទិត្យ  សំអឿន សមាជិកក្រុមប្រឹក្សាខេត្ដពោធិ៍សាត់ បានចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយកងកំលាំងឈរជេីង​ នៅកន្លែងអភិរក្សជលផលទាំង ០៦កន្លែង នៅស្នាក់ការកន្លែងអភិរក្សជលផលកំពង់ប្រាក់ ។​ នាឱកាសនោះលោកប្រធានមន្ទីរកសិកម្មបានណែនាំដល់កងកំលាំងទាំងអស់ខិតខំការពារទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលអោយអស់ពបឹងទន្លេសាប​ និងមានប្រសិទ្ធភាព នឹងជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ។​ បន្ទាប់មក ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ដ​ និងលោកប្រធានមន្ទីរ បាននាំអំណោយផ្ទាល់ខ្លួន ចែកជូនដល់កងកំលាំងទាំង០៦កន្លែង រួមមាន អង្ករចំនួន ៦ការ៉ុង​,ទឹកស៊ីអ៉ីវ ចំនួន១៨ យួរ ,ទឹកត្រីចំនួន ១៨ យួរ ,មីយើង ចំនួន១៨កេះ សៀង ចំនួន ១៨ គីឡូក្រាម,ប៊ីចេង ចំនួន ០៦ កញ្ចប់, ខ្ទឹមស ចំនួន ២៤ គីឡូក្រាម អំបិលអ៉ីយ៉ូត ចំនួន ៦០ គីឡូក្រាម ,ស្រាបៀរ ចំនួន ១២ កេះ និងថវិការចំនួន ៣ លានរៀល ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter