មាតិកា
សកម្មភាព​សួរសុខទុក្ខ​ សំណេះសំណាល​ និងនាំអំណោយ ចែកជូនដល់កងកំលាំងដែលឈរជើងទាំង០៣កន្លែង​ នៅស្រុកក្រគរ​
ចេញ​ផ្សាយ ១០ មេសា ២០២២
126

ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២​ លោក លីវ សេងហ៊ីម  អភិបាលនៃគណៈអភិបាលស្រុកក្រគរ ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងស្រុក និងមន្ដ្រីរាជការសាលាស្រុក បានសួរសុខទុក្ខនិងសំណេះ សំណាលជាមួយកងកំលាំងឈរ នៅកន្លែងអភិរក្សជលផលទាំង២កន្លែង ក្នុងភូមិសាស្ត្រស្រុកក្រគរ ។ក្នុងឱកាសនោះលោកអភិបាលស្រុក ធ្វើការកោត សរសើរ និងណែនាំដល់កងកំលាំងទាំងអស់ខិតខំការពារទប់ស្កាត់បង្រ្កាបបទល្មើសជលផលឲ្យមាន ប្រសិទ្ធភាព នឹងជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ។បន្ទាប់មក លោកអភិបាលស្រុក បាន នាំអំណោយ ចែកជូនដល់កងកំលាំងដែលឈរជើងទាំង០៣កន្លែង រួមមាន អង្ករចំនួន ៣ការុង,ទឹកស៊ីអ៉ីវ ចំនួន៦ យួរ ,ទឹកត្រីចំនួន ៦ យួរ ,មី ចំនួន១២កេះ ទឹកសុទ្ធ៣០យួរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter