មាតិកា
កម្លាំង​សមត្ថកិច្ច​បានចុះដកហូតបង្គោលឈើ ដែលជាឬសគល់បទល្មើសនេសាទ​ នៅចំណុចភូមិទី៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១២ មេសា ២០២២
66

ថ្ងៃ​ច័ន្ទ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ទី១១ ខែ មេសា ឆ្នាំ ២០២២ 
លោក ភុន សុវណ្ណា នាយផ្នែកក្រគររួមមាន លោកនាយ-នាយរងសង្កាត់កំពង់លួង សហកាជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុក រួមមាន កងរាជអាវុធហត្ថខេត្ត-ស្រុកក្រគរ 
យោធាខេត្ត  បរិស្ថានប្រចាំស្រុកក្រគរ ដោយប្រើកម្លាំងសរុប ៣១ នាក់ មធ្យោបាយកាណូតចំនួន ០៤ គ្រឿង  បានចុះដកហូតបង្គោលឈើ ដែលជាឬសគល់បទល្មើសនេសាទ​ នៅចំណុចភូមិទី៣  ឃុំកំពង់លួង  ស្រុកក្រគរ ខេត្តពោធិ៍សាត់
ដកហូតបានបង្គោលឈើ ចំនួន ៦៥០ ដើម ។
ចំពោះបង្គោលឈើទាំងអស់ ក្រុមការងារបាន
ឯកភាពគ្នា ទុកសម្រាប់ រៀបចំបោះជ្រុំ នៅកន្លែង
អភិរក្សជលផលកំពង់ប្រាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter