មាតិកា
សកម្មភាព​ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចមុខព្រែកក្អមសំណរ ភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន
ចេញ​ផ្សាយ ១២ មេសា ២០២២
85

ថ្ងៃច័ន្ទ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ទី១១ ខែ មេសា ឆ្នាំ ២០២២ លោក លឹម សុក្រឹត នាយសង្កាត់ ដោយមានការចូលរួមពីកម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល មន្ត្រីបរិស្ថានស្រុក  ប៉ូលីសស្នងការខេត្ត ប៉ូលីសប៉ុស្តិ៍មេទឹក កងរាជអាវុធហត្ថខេត្ត កងរាជអាវុធហត្ថស្រុក  ប៉ូលីសអធិការស្រុក និងយោធាខេត្ត ប្រើប្រាស់កម្លាំងសរុបចំនួន១១នាក់ និងកាណូត ៣ គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បាន០១ករណី (បំផ្លាញចោល) នៅចំនុចមុខព្រែកក្អមសំណរ ភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ជាលទ្ធផល:
- សម្រាស់កំប្លោកទំហំ(២០x២០ម) ចំនួន ១០កន្លែង
- សម្រាស់មែកឈើទំហំ (២០x២0) ចំនួន ០២កន្លែង
- បង្គោលចំនួន ៤០០ដើម បានយកទៅជ្រុំក្នុងកន្លែងអភិរក្សជលផលលេខ២ ។

ចំនួនអ្នកចូលទស្សនា
Flag Counter