មាតិកា
ពិធី​សូត្រមន្តចម្រើនព្រះបរិត្ត នៅសាលប្រជុំសាលា​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៣ មេសា ២០២២
59

ថ្ងៃ អង្គារ ១១កើត ខែ ចេត្រ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២២ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានចូលរួមកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត និមន្តព្រះសង្ឃចំនួន ១២ អង្គ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់ ដែលមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណ:អភិបាលខេត្ត,ឯកឧត្តម ប្រធានសាលាដំបូងខេត្ត,ឯកឧត្តមព្រះរាជអាជ្ញា​ នៃអយ្យកាអបសាលាដំបូងខេត្ត,លោកមេបញ្ជាការតំបន់ប្រតិបត្តិសឹករងខេត្ត,​លោកស្នងការនគរបាលខេត្ត,​ លោកមេបញ្ជាករកងរាជអាវុធហត្ថខេត្ត,​ លោក លោកស្រី អភិបាល និង អភិបាលរងស្រុក /ក្រុង​ទាំង ៧ ,លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត,លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត,លោកនាយករងទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីក្រោមឱវាទ សរុបចំនួន ១៦០ នាក់ ស្រី ៣០ នាក់ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter