ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ កំលាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផល កណ្ដៀង សហការជាមួយអធិការនគរបាលស្រុកកណ្ដៀង ប៉ុស្ដិ៍ នគរបាលស្យា ប្រជាការពារ បានចុះបង្រ្កាបបទល្មើសឆក់ នៅចំនុច ស្ទឹងក្បាលក្របី ភូមិត្រពាំងថ្ម ឃុំស្យា ស្រុកកណ្ដៀង ជាលទ្ធផលចាប់ ឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់ ពីបទឆក់ វត្ថុតាង កាណូតកំលាំង ១៨ សេស ១គ្រឿង
អាគុយ ៤០ អាំពែ ១គ្រឿង អាំវុិចទ័រ ចំនួន ១ គ្រឿង ដងឆក់២ ខ្សែភ្លើង៥ម៉ែត្រ ត្រី ចំនួន ៣០ គីឡូក្រាម
បច្ចុប្បន្ន ជនសង្ស័យ ទាំង ២ នាក់ បានរៀបចំសំណុំរឿង តាមនិតិវិធី បញ្ជូន ទៅសាលាដំបូងខេត្ត នៅល្ងាចថ្ងៃនេះរួចហើយ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម