មាតិកា
បើកកម្មវិធី​មហា​សង្ក្រាន្ត​ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរ នៅបរិវេណបុរីវប្បធម៌កោះសំពៅមាស
ចេញ​ផ្សាយ ១៤ មេសា ២០២២
54

ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នំា២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​,​ លោកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក,​ កញ្ញា ខុម ស្រីល័ក្ខ មន្រ្តីកិច្ចសន្យា និងកញ្ញា សុខ លក្ខិណា មន្រ្តីកិច្ចសន្យា នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួមពិធីបើកកម្មវិធី​សង្ក្រាន្ត​ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរ នៅបរិវេណបុរីវប្បធម៌កោះសំពៅមាស ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត,​ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ លាង ហៃ ជាវតាយ ប្រធានកិត្តិយសសាខាសមាគមនារីខេត្តពោធិ៍សាត់។
សមាសភាពចូលរួមមាន:
-លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត
-លោកស្រី សមាជិកាគណ:កម្មការសាខាសមាគមនារី ខេត្ត និងក្រុមចលនាស្រ្តីខេត្ត
-លោកស្រី ប្រធានអនុសាខាបណ្តាក្រុង ស្រុក 
-លោកស្រីប្រធាន បណ្តាញ សមាគមនារី បណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកុះករ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter