មាតិកា
ប្រតិបត្តិការបង្ក្រាបបទល្មើសជលផល នៅចំនុចលោកតា ជ័យសង្គ្រាម ឃុំ កំពង់លួង ស្រុក ក្រគរ
ចេញ​ផ្សាយ ១៩ មេសា ២០២២
372

ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២​ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី សហការជាមួយអនុគណៈកម្មការ និងក្រុមការងារបង្ក្រាបបទល្មេីសជលផលក្នុងខេត្តពោធិ៍សាត់​បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ដោយឧបករណ៍នេសាទ ឈិបយន្ត នៅចំនុចលោកតា ជ័យសង្គ្រាម ឃុំ កំពង់លួង ស្រុក ក្រគរ ។ ក្រុមការងារ បានចាប់ ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៣នាក់ រួមនិងវត្ថុតាង ដូចខាងក្រោម៖
 -​ កាណូត ចំនួន ២គ្រឿង 
 -​ សាច់ឈិបយន្ត ចំនួន ២វង់
 -​ ដងឈើ ឈិបយន្ត ចំនួន ៤ដើម
​ - ត្រីចំរុះខូចគុណភាព ចំនួន ២៥គីឡូក្រាម
បច្ចុប្បន្ន ជនសង្ស័យ ទាំង ៣នាក់ រួមនិងវត្តុតាង ក្រុមការងារ បានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់រួចហើយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter