មាតិកា
កិច្ចប្រជុំបង្ហាញពីគម្រោងសហគមន៍តំបន់អភិរក្សការពារស្ទឹងតាចាន់​ ភូមិ​អូរសោម​ ឃុំអូរសោម​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២១ មេសា ២០២២
110

ថ្ងៃ​ពុធ​ ៤រោច​ ខែចេត្រ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២០​ ខែមេសា​ ឆ្នាំ​២០២២​ លោក​ ឡាយ​ វិសាល​ ប្រធានការិយាល័យរដ្ឋបាល​ បុគ្គលិក​រួមជាមួយ លោក​ ម៉ែន​ វណ្ណៈ​ អុនប្រធានការិយាល័យរដ្ឋបាល​ បុគ្គលិក​ លោកស្រី​ សួង​ កញ្ញា​ អនុប្រធាន​ការិយាល័យ​រដ្ឋបាល​ បុគ្គលិក​ និងមន្ត្រី​ការិយាល័យ​រដ្ឋបាល​ បុគ្គលិក​ បានចូលរួម​ ប្រជុំបង្ហាញពីគម្រោងសហគមន៍តំបន់អភិរក្សការពារស្ទឹងតាចាន់​ ភូមិ​អូរសោម​ ឃុំអូរសោម​ និងស្វែងរកការគាំទ្រ​ របស់​អង្គការ​ ស្ដារកម្ពុជា​ តាមរយៈ​ប្រព័ន្ធ​ Zoom Meeting នៅ​សាលប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ ។ គោលបំណងរួមនៃអង្គប្រជុំរួមមាន៖
១.បង្ហាញពីសកម្មភាពគម្រោង ជួយដល់ជីវភាព របស់ប្រជាពលរដ្ឋ​នៅភូមិ​អូរសោម​ តាមរយៈ​ការ
អភិរក្ស​តំបន់ការពារ​ នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ប្រភេទសត្វដែលរងការគំរាមកំហែង​ តាមរយៈ​ការពង្រឹង​សមត្ថភាព​ និង​ពង្រឹង​ប្រសិទ្ធភាព​នៃសហគមន៍​តំបន់​ការពារ​ជួរភ្នំក្រវាញ​ កណ្ដាល​ ។ 
២.ស្វែងរកការគាំទ្រសេវាកម្មបច្ចេកទេសកសិកម្ម ទាក់ទងពីមន្ទីរកសិកម្ម ដូចជា: កសិកម្ម-រុក្ខកម្ម និងក្រុមសន្សំប្រាក់ ការដាំបន្លែ ការផ្សំជីកំប៉ុស្ត ដាំឬស្សីផ្អែម ខ្ញី រំដេង ជាដើម។
៣.រៀបចំផែនការនិង ចុះអនុវត្តសកម្មភាព និងសូចនាករកំណត់ ធ្វើយ៉ាងណាបញ្ចប់គម្រោងត្រឹម
បំណាច់ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter