មាតិកា
ការដឹកនាំ​ ចុះត្រួតពិនិត្យ ផ្សព្វផ្សាយច្បាប់ និងបង្ក្រាបបទល្មើសជលផល ចាប់ពីឃុំកំពង់លួង រហូតដល់ព្រំប្រទល់ ពោធិ៍សាត់-កំពងឆ្នាំង
ចេញ​ផ្សាយ ២១ មេសា ២០២២
125

ថ្ងៃពុធ ០៤រោច  ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២​ ឯកឧត្ដម ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្ដពោធិ៍សាត់ បានដឹកនាំក្រុមការងាររួមមាន លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ លោកនាយផ្នែកជលផលក្រគរ នាយសង្កាត់ជលផលកំពង់លួង កងរាជអាវុធហត្ថស្រុកក្រគរ បរិស្ថានប្រចាំស្រុកក្រគរ យោធាខេត្ដ បានចុះត្រួតពិនិត្យ ផ្សព្វផ្សាយច្បាប់ និងបង្ក្រាបបទល្មើសជលផល ចាប់ពីឃុំកំពង់លួង រហូតដល់ព្រំប្រទល់ ពោធិ៍សាត់-កំពងឆ្នាំង ដោយប្រើកម្លាំងសរុប
១៥នាក់មធ្យោបាយកាណូតចំនួន ០៣គ្រឿង 
បានប្រទះឃើញមានការលួចធ្វើនេសាទដោយ
ឧបករណ៍ ឈ្នាងអូសលៀសដោយកម្លាំងម៉ាស៊ីន នៅចំនុចជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ត ពោធិ៍សាត់។ ជាលទ្ធផលអនុវត្តបាន ០១ ករណីនិង ឃាត់វត្ថុតាង:
 - បាឡាសំបកស្មាច់ចំនួន០៤រឿង និង  ភ្ជាប់ម៉ាស៊ីនម៉ាក់ ហ៊ីណូតា កំលាំង ១៨សេះ ចំនួន ៤គ្រឿង
​ -​ កន្ទ្រងអូសលៀសចំនួន ០៤គ្រឿង និង​លៀសចំនួន ៩៦០ គីឡូក្រាម។ ចំពោះវត្ថុតាង និងអ្នកប្រព្រឹត្ត ក្រុមការងារបានឯកភាពគ្នា អនុវត្ដតាមច្បាប់ស្ដីពីជលផល  ។ ជាចុងក្រោយឯកឧត្ដមបាន ប្រជុំជ្សព្វផ្សាយ ដល់ប្រជានេសាទ ឲ្យចូលរួមគោរពច្បាប់ ទាំងអស់គ្នា។

ចំនួនអ្នកចូលទស្សនា
Flag Counter