មាតិកា
ផ្នែករដ្ឋបាលជលផលរាំងទិល ចុះធ្វើការល្បាតនៅចំណុច ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន
ចេញ​ផ្សាយ ២១ មេសា ២០២២
96

ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២​ ផ្នែករដ្ឋបាលជលផលរាំងទិល បានសហការជាមួយ យោធាខេត្ត និងកម្លាំងប៉ុស្តិនគរបាលមេទឹក ចុះធ្វើការល្បាតក្នុងឡូតិ៍អភិរក្សជលផលលេខ២  ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន បានប្រទះឃើញការលួចនេសាទដោយឧបករណ៍ មងរាយអនុវត្តបាន ០១ករណី វត្ថុតាងបានបំផ្លាញចោលនៅនឹងកន្លែងមាន៖​ មងរាយប្រវែង១.០០០ម x ១,៥០ម x​ ០.០៦០ម ចំនួន០១ខ្សែ ។

ចំនួនអ្នកចូលទស្សនា
Flag Counter