មាតិកា
សង្កាត់រដ្ឋបាលជលផលបាកាន បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចមុខព្រែកក្អមសំណរ ភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២១ មេសា ២០២២
98

ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២​ សង្កាត់រដ្ឋបាលជលផលបាកាន ដឹកដោយលោក លឹម សុក្រឹត នាយសង្កាត់ ដោយមានការចូលរួមពីកម្លាំង កងរាជអាវុធហត្ថស្រុកបាកាន និងយោធាខេត្ត ប្រើប្រាស់កម្លាំងសរុបចំនួន ០៧នាក់ និងកាណូត ០១ គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បាន០២ករណី (បំផ្លាញចោល) នៅចំនុចមុខព្រែកក្អមសំណរ ភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធីសាត់ ជាលទ្ធផល៖
- របាំងស្បៃមុងប្រវែង៧៥០ម៉ែត្រ ស្មើរនឹង៤ខ្សែ
- លូកងស្បៃមុងចំនួន ១២មាត់
- បង្គោលចំនួន ២០០ដើម
-​ ត្រីចំរុះទំងន់ ១០គីឡូក្រាម និង លបព្រឹស១០០ ចំនួន ១០០គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter