មាតិកា
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ២១ មេសា ២០២២
94

ថៃ្ងព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ..២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២២ លោក​ ហៃ​ ធូរ៉ា​ អនុប្រធានមន្ទីរ​ កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត​ ក្រោមអធិបតីភាព​ ឯកឧត្តម ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​  នឹងមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត​ និងអភិបាលក្រុង​ ស្រុក។ 

ក្នុងរបៀបវារៈ

មតិបើកអង្គប្រជុំ(ដោយឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត)

.​ ពិនិត្យលើសេចក្តីព្រាងកំណត់ហេតុលើកទី៣ កាលពីថ្ងៃទី១៨ ខែកុម្ភះឆ្នាំ២០២២ (អានដោយលោកនាយក ទីចាត់ការអន្តរវិស័យ)

ផ្សព្វផ្សាយរបាយការណ៍ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមីនា ឆ្នាំ២០២២​ (អានដោយលោក នាយកទីចាត់ការអន្តរវិស័យ)

ផ្សព្វផ្សាយលិខិតលេខ ៣១៦ សជណ ចុះថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្តីពី ការបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួង មហាផ្ទៃ ធ្វើសកម្មភាពដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣(អានដោយនាយក ទីចាត់ការអន្តរវិស័យ)

សេចក្តីរាយការណ៍របស់ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ជុំវិញការអនុវត្តសកម្មភាព កន្លងមក និងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ទោការអនុវត្តន៍ច្បាប់ចរាចរ  បញ្ហាគ្រឿងញៀន  ការអនុវត្តគោលនយោបាយមានសុវត្ថិភាព សភាពការណ៍សន្តិសុខព្រំដែនកម្ពុជា-ថៃ

សេចក្តីរាយការណ៍របស់លោកអភិបាលក្រុង ស្រុកស្ដីពីការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ  សភាពកាណ៍នយោបាយ - ស្ថានភាពជំងឺកូវីដ-១៩

មតិចូលរួមរបស់សមាជិកអង្គប្រជុំ

មតិបូកសរុប(ដោយឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត)

ចំនួនអ្នកចូលទស្សនា
Flag Counter