មាតិកា
សង្កាត់រដ្ឋបាលជលផលបាកាន​ បន្តរចុះបង្ក្រាប​បទល្មេីសនេសាទនៅចំនុចមុខព្រែកក្អមសំណរ ភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន
ចេញ​ផ្សាយ ២១ មេសា ២០២២
257

ថ្ងៃព្រហស្បត៍ ០៥រោច ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២១ ខែមេសា ឆ្នាំ២០២២ សង្កាត់រដ្ឋបាលជលផលបាកាន ដឹកដោយលោក លឹម សុក្រឹត នាយសង្កាត់ ដោយមានការចូលរួមពីកម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល កងរាជអាវុធហត្ថស្រុកបាកាននិងយោធាខេត្ត ប្រើប្រាស់កម្លាំងសរុបចំនួន ១១នាក់ និងកាណូត០២គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បាន០១ករណី (បំផ្លាញចោល) នៅចំនុចមុខព្រែកក្អមសំណរ ភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន 

ជាលទ្ធផល:

- សម្រាស់កំប្លោកទំហំ(២០x២០ម) ចំនួន០៥កន្លែង

- បង្គោលចំនួន ៣៥០ដើម បានយកទៅជ្រុំក្នុងកន្លែងអភិរក្សជលផលលេខ ២

ចំនួនអ្នកចូលទស្សនា
Flag Counter