មាតិកា
ប្រជុំ​ស្ដីពី​វឌ្ឍនភាពនៃការបង្រ្កាបបទល្មើសជលផល នៅក្នុងភូមិសាស្រ្ត​ ទូទាំង​ ខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ២១ មេសា ២០២២
116

ថ្ងៃព្រហស្បត្តិ៍ ៥រោច ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២១ ខែមេសា ឆ្នាំ ២០២២ នៅ សាលាខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការបង្រ្កាបបទល្មើសជលផល នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ទាំង មូល ដឹកនាំដោយ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ជាវ តាយ អភិបាល នៃគណ:អភិបាល ខេត្តពោធិ៍សាត់ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមក្រុមការងារបង្រ្កាបបទល្មើសជលផលដែលពាក់ព័ន្ធទាំងអស់ ។ ក្រោយពីបានពិភាក្សារួច អង្គប្រជុំសំរេច បន្តល្បាត និងបង្រ្កាបបទល្មើសដែល នៅសេសសល់ ដូចជា ឆក់នៅតាមព្រៃរនាម ឆក់ តាមវាលស្មៅកក់ និងសម្រាស់ 
ផលលំបាក​ ការល្បាតខ្វះ ប្រេងឥន្ធនៈ។

ចំនួនអ្នកចូលទស្សនា
Flag Counter