មាតិកា
សកម្មភាព​ចុះ​សួរសុខទុក្ខនិងសំណេះសំណាលជាមួយកងកំលាំងឈរជើងនៅទីបញ្ជាការកណ្តាលថ្នាក់ជាតិ នៅកន្លែងអភិរក្សជលផលជ្រោយស្តី
ចេញ​ផ្សាយ ២២ មេសា ២០២២
137

ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោក ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានចុះ​សួរសុខទុក្ខនិងសំណេះសំណាលជាមួយកងកំលាំងឈរជើងនៅទីបញ្ជាការកណ្តាលថ្នាក់ជាតិ នៅកន្លែងអភិរក្សជលផលជ្រោយស្តី ដឹកនាំដោយ​ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្ដម ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្ដពោធិ៍សាត់ ឯកឧត្តម​ អេង ជាសាន្ដ អនុរដ្ឋលេខាធិការ  ដែលមានការចូលរួមពី នាយ-នាយរងអធិការដ្ឋាន​ រដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប នាយខណ្ឌ នាយផ្នែក នាយសង្កាត់និងមន្រ្តីជលផលខេត្តពោធិ៍សាត់កងកំលាំងទាំងបីប្រភេទ​ ។ នាឱកាសនោះឯកឧត្តមបានចែកជូន មានគ្រឿងឧបភោគ បរិភោគមួយចំនួនធំ និងថវិកាផ្ទាល់ខ្លួនចំនួន ១០០ដុល្លារ ដល់កងកំលាំងឈរជើងនៅទីបញ្ជាការកណ្តាលថ្នាក់ជាតិនៅកន្លែងអភិរក្សជ្រោយស្តី។

ចំនួនអ្នកចូលទស្សនា
Flag Counter