មាតិកា
កម្លាំងចំរុះ បានចុះទៅបង្ក្រាបបទល្មេីសជលផល​ នៅចំណុច ព្រែកសាឡិត ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២២ មេសា ២០២២
193

ថ្ងៃព្រហស្បត្តិ៍ ៥រោច ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២១ ខែមេសា ឆ្នាំ ២០២២ កម្លាំងចំរុះគណ:កម្មការបង្រ្កាបបទល្មើសជលផល ស្រុកកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់ ដោយមានការចូលរួម ប៉េអឹមខេត្ត ប៉េអឹមស្រុកកណ្ដៀង មន្រ្តីបរិស្ថាន យោធាខេត្ត និង ប៉ូលីសស្រុក បានចុះប្រតិបត្តិការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ប្រទះឃើញជន សង្ស័យមួយក្រុមកំពុង លួចធ្វើសកម្មភាពហ៊ុមសម្រាស់ នៅចំណុច ព្រែកសាឡិត ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ពេលនោះជនសង្ស័យបានដឹងខ្លួនមុនក៍រត់គេចខ្លួនបាត់ ដោយបន្សល់ ទុកនូវវត្ថុតាងរួមមាន÷
  - សំបកបាឡាស្មាច់ទំហំ ៥,៤ម x ០,៨ម x ០,៤ម (ចំនួន ០១ គ្រឿង)
  - សាច់អួនហ៊ុមទំហំ ៦០ម x ៤ម x ០,០២ម (ចំនួន ០១វង់)
  - សាច់អួនហ៊ុមទំហំ ៣០ម x ៤ម x ០,០២ម (ចំនួន ០១វង់)។

ចំនួនអ្នកចូលទស្សនា
Flag Counter