មាតិកា
យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ នៅមជ្ឍមណ្ឌលអភិវឌ្ឃន៍ ប៊ុន រ៉ានី ហ៊ុន​សែន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២២ មេសា ២០២២
92

ថ្ងៃព្រហស្បតិ៍ ៥រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម កម្មវិធី យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ #Girl2Leader Cambodiaរោម” ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ( ក.ស.ក.ន.ស) នៅមជ្ឍមណ្ឌលអភិវឌ្ឃន៍ ប៊ុន រ៉ានី ហ៊ុន​សែន ខេត្តពោធិ៍សាត់  ក្រោមអធិបតីភាព លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី ៨ នៃរដ្ឋសភា និងជាអនុប្រធាន ក.ស.ក.​ន.ស ដោយមានការអញ្ចើញចូលរួម ពីលោកជំទាវជាវាគ្មិន ដូចជា៖
១-លោក ជំទាវ ឯម ប៊ុនណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ អនុប្រធានគណ:កម្មការទី១ នៃរដ្ឋសភា និងជាសមាជិកា ក.ស.ក.ស.ន
២-លោកជំទាវ ប៉ែន ឆដា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល
៣-លោកស្រី សុត មិថុនា គ្រូវិទ្យាល័យ ពោធិ៍សាត់ ដែលសមាសភាពចូលរួមមាន៖  ក្រុមការងារលេខាធិការដ្ឋាន ក.ស.ក.ន.ស ថ្នាក់ជាតិ,លោកស្រី ប្រធាន និងអនុប្រធាន មន្ទីរទាំង១៣ នៅក្នុងខេត្ត ,លោកស្រី អភិបាលរងស្រុក/ក្រុង,លោកស្រីក្រុមប្រឹក្សាស្រុក/ក្រុង,អ្នកគ្រូវិទ្យាល័យ ពោធិ៍សាត់,សិក្សានុសិស្យ យុវនារី សរុបទាំងអស់ចំនួន ២៥០រូប​ ស្រី ២៤៥រូប​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter