មាតិកា
សិក្ខាសាលាផ្សព្វផ្សាយការចាប់ផ្ដេីមគម្រោងទន្លេសាបយេីង​ នៅសាលប្រជុំមន្ទីរសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២២ មេសា ២០២២
121

​ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២​ លោក​ កែវ​ ច័ន្ទ​កែវ​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ ចូលរួមជាគណៈធិបតី ក្នុងកម្មវិធី សិក្ខាសាលាផ្សព្វផ្សាយការចាប់ផ្ដេីមគម្រោងទន្លេសាបយេីង​ នៅសាលប្រជុំមន្ទីរសិកម្ម​ដោយមានការរៀបចំដោយអង្គការរីខូស និងកាចូលរូមពី លោក លោកស្រី តំណាង​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​នេសាទ​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល​,​ នាយកដ្ឋាន​អភិរក្ស​ជលផល​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល​,​ មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​,​ ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​ នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​,​ ការិយាល័យ​ប្រេីប្រាស់​ច្រេីនយ៉ាង​បឹងទន្លេសាប​ នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​,​ មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់​,​ ការិយាល័យ​រដ្ឋបាល​ខេត្តពោធិ៍សាត់​,​ ខណ្ឌ​/ផ្នែក​/សង្កាត់​ រដ្ឋបាល​ព្រៃឈេី​,​ ខណ្ឌ​/ផ្នែក​/សង្កាត់​ រដ្ឋបាល​ជលផល​,​ អភិបាល​រដ្ឋបាល​ស្រុក​ កណ្ដៀង/ក្រគរ​/បាកាន,​ ក្រុមប្រឹក្សាស្រុកកណ្ដៀង/ក្រគរ​/បាកាន,​ គណៈកម្មការ​សហគមន៍​នេសាទ​ ស្រុក​បាកាន/ក្រគរ​,​ គណៈកម្មការ​សហគមន៍​ព្រៃឈេី​​ ស្រុក​បាកាន/កណ្ដៀង​​,​ គណៈកម្មការ​សហគមន៍​តំបន់ការពារធម្មជាតិ​ ស្រុក​ក្រគរ​,​ អង្គការ​ RECOFTC, អង្គការ​ សមាគមន​ អភិរក្ស​សត្វព្រៃ​ WCS,​ អង្គការ​ជីវិត​ និងធម្មជាតិកម្ពុជា​ (Nature Life Cambodia), អង្គការ​ជនពិការកម្ពុជា​ DCPO,​ អង្គការ​សន្សំម្លប់ព្រៃ​ SMP, អង្គការ​ហ្វរ៉ុមស៊ីវ​ ForumCIV, ក្រុមហ៊ុន​ SHE Investment សរុប៤៨ នាក់។ គោលបំណងជារួមនៃអង្គសិក្ខាសាលា:

១-​ ដើម្បីផ្សព្វផ្សាយពីដំណេីរការនៃការអនុវត្តគម្រោង​ និងសកម្មភាពសំខានៗ​ របស់គម្រោងដេីម្បីសម្រេចបាន​ នូវលទ្ធផល​រំពឹងទុក​ ។ 
២-​ ដេីម្បីបង្ហាញលទ្ធផល នៃការសិក្សាវាយតម្លៃ និងកំណត់គោលដៅ សហគមន៍​នេសាទ​ សហគមន៍​ព្រៃឈេី​ និងសហគមន៍​តំបន់ការពារធម្មជាតិ សំរាប់អនុវត្តគម្រោង​ ។ 
៣-​ រៀបចំផែនការលម្អិត​ និងបង្ហាញទីតាំងសហគមន៍គោលដៅដែលត្រូវធ្វើការគ្រប់គ្រងភ្លេីងព្រៃ​ និងស្ដារព្រៃឡេីងវិញ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter