មាតិកា
អង្គប្រជុំស្ដីពី​សេចក្ដីព្រាងទម្រង់របាយការណ៍​សកម្មភាពការងារ​ ពង្រឹងទប់ស្កាត់​ និងបង្ក្រាប​បទល្មេីស​ព្រៃឈេី​ សត្វព្រៃ​ និង​ជលផល​ នៅក្នុងខេត្ត​ពោធិ៍សាត់
ចេញ​ផ្សាយ ២២ មេសា ២០២២
113

ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក​ ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានដឹកនាំអង្គប្រជុំស្ដីពី​សេចក្ដីព្រាងទម្រង់របាយការណ៍​លទ្ធផលសកម្មភាពការងារ​ ប្រចាំខែ ស្តីពីការទប់ស្កាត់​ និងបង្ក្រាប​បទល្មេីស​ព្រៃឈេី​ សត្វព្រៃ​ និង​ជលផល​ នៅក្នុងខេត្ត​ពោធិ៍សាត់​ មានការចូលរួមពីលោក​ លោកស្រី​អនុប្រធាន​មន្ទីរ​ លោក​ នាយខណ្ឌរដ្ឋបាលជលផល -ខណ្ឌរដ្ឋបាលជលផល លោក​ ប្រធាន​ លោក​/លោកស្រី​​ អនុប្រធាន​ ​និង​មន្ត្រី​ ការិយាល័យ​រដ្ឋបាល​ បុគ្គលិក​ សរុប ១២នាក់/ស្រី ៣នាក់ នៅសាលប្រជុំ​មន្ទីរ​កសិកម្ម​ ខេត្តពោធិ៍សាត់​ ។ កិច្ចប្រជុំនេះ ក្នុងគោលបំណង ១.បង្ហាញទម្រង់គម្រូ របាយកាណ៍ និង ២.កំណត់ពេលវេលាផ្តល់របាយការណ៍ពីជំនាញខណ្ឌរដ្ឋបាលជលផល និងព្រៃឈើ និងការទទួលខុសត្រូវ ។ជាលទ្ធផលអង្គប្រជុំបានឯកភាពកំណត់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី​ ២០​ បញ្ជូនរបាយការណ៍មក​ការិយាល័យ​រដ្ឋបាល​បុគ្គលិកនិងបន្ទាប់មក ការិយាល័យត្រូវបូកសរុបរបាយការណ៍សង្ខេប បញ្ជូនទៅរដ្ឋបាលខេត្ត និងក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ យ៉ាងយូរបំផុតត្រឹម ថ្ងៃទី២៥ រៀងរាល់ខែ។

ចំនួនអ្នកចូលទស្សនា
Flag Counter