ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី សហការជាមួយអនុគណះកម្មការ និងក្រុមការងារបង្ក្រាបបទល្មេីសជលផលក្នុងខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ដោយឧបករណ៍នេសាទ ជំរុញដោយកម្លាំងម៉ាស៊ីន នៅចំនុចកំពង់ឃ្នាស់ ភូមិកំពង់លើ ឃុំ ក្បាលត្រាច ស្រុក ក្រគរ ។ ក្រុមការងារ បានចាប់ ឃាត់ខ្លួន ជនសង្ស័យ ចំនួន ០១ នាក់ រួមនិង វត្ថុតាង ដូចខាងក្រោម
- បាឡាសំបកស្មាច់ ចំនួន ១ គ្រឿង
- សាច់ជន មុខ០៣ម៉ែត្រ ចំនួន ១ វង់
- ដងជន ចំនួន ២ ដើម
- ត្រីចំរុះខូចគុណភាព ចំនួន ០៥ គីឡូក្រាម
បច្ចុប្បន្ន ជនសង្ស័យ ០១នាក់ រួមនិងវត្តុតាង ក្រុមការងារ បានឯកភាពគ្នាអប់រំណែនាំ ឲ្យបញ្ឈប់ការធ្វើនេសាទខុសច្បាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម