ថ្ងៃ ចន្ទ័ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ទី២៥ ខែ មេសាឆ្នាំ ២០២២ ផ្នែករដ្ឋបាលជលផល រាំងទិលបានចូលរួមវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីជលផលដល់គណះកម្មការសហគមន៍នេសាទ សម្រោងមុខយក្ស ភូមិព្រៃក្របៅ ឃុំអូរតាប៉ោង ស្រុកបាកាន
ឧបត្ថម្ភដោយអង្គការពន្លឺកុមារ ។
- វគ្គបណ្តុះបណ្តាលច្បាប់ស្តីពីជល
ផលដោយមានការចូលរួមពីសមាជិកសហគមន៍នេសាទចំនួន ១១
នាក់ ( ស្រី០១នាក់ ) ។
- វគ្គបណ្តុះបណ្តាលនេះបានផ្សព្វផ្សាយពីខ្លឹមសារដូចខាងក្រោម ÷
ក- ច្បាប់ស្តីពីជលផល
ខ- ការគ្រប់គ្រងសហគមន៍
គ - ការកំណត់ប្រភេទឧបករណ៍នេសាទក្នុងរដូវបិទ និងបើក ។
ឃ- វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ( ស្បៃមុង ) ។
ង - អនុសាសន៍៧ចំណុចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម