ថ្ងៃចន្ទ ០៩ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២៥ ខែមេសា ឆ្នាំ ២០២២ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ
ឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានកងកម្លាំងអគ្គស្នងការនគរបាលជាតិ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប រួមជាមួយអនុគណៈកម្មការ និងក្រុមការងារបង្ក្រាបបទល្មើសជលផលក្នុងខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមាន លោកនាយផ្នែក នាយសង្កាត់ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ យោធាខេត្ដ ដែលមានកម្លាំងសរុបចំនួន ១៧នាក់ និងកាណូតចំនួន ៣គ្រឿង បានចុះផ្សព្វផ្សាយ និងដកហូតឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាប(ឆក់ត្រជាក់-ក្ដៅ) ឈិបយន្ត និងស្បៃមុងដែលជាឬសគល់បទល្មើសនេសាទ ។ ក្រោយការរុករកក្រុមការងារបានប្រទះឃើញឧបរកណ៍ល្មើសច្បាប់ សាច់អួនក្រឡាក្រោម ១.៥សង់ទីម៉ែត្រ យកទៅប្លុងចោលក្នុងទឹក នៅចំណុចភូមិទី៥ និងបានដកហូតស្បៃមុង នៅភូមិទី៣ ឃុំកំពង់លួង ស្រុកក្រគរ
វត្ថុតាង រួមមាន
- សាច់អួនក្រឡាក្រោម ១.៥សង់ទីម៉ែត្រ ទំហំ
៣៥០ម x៤មx០,០១ម (ចំនួន ០១ វង់) និងទូកសំប៉ានផ្ទុក សាច់អួនចំនួន០១គ្រឿង
- ស្បៃមុងចំនួន ៦ ដុំ ប្រវែង ៣៥០ម៉ែត្រ
ចំពោះវត្ថុតាងទាំងអស់ដែលបានដកហូត ត្រូវយកមករក្សាទុក ដើម្បីបំផ្លាញចោលតាមនិតិវិធី ។ ទិសដៅ ក្រុមការងារនឹងបន្ដចុះរុះរើសម្រាស់ហើយដឹកយកមកដាក់នៅកន្លែងអភិរក្សជលផល របាំងដែលនៅសេសសល់កាប់បំផ្លាញចោល អួនអូសទឹកសាប(ឆក់ត្រជាក់-ឆក់ក្ដៅ) ឈិបយន្ដ ។