ថ្ងៃចន្ទ័ ០៩រោច ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២៥ ខែមេសា ឆ្នាំ២០២២ កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន ប្រើប្រាស់កម្លាំងសរុបចំនួន ០៥នាក់ និងកាណូត០១គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បាន០២ករណី (មងរាយ និងសម្រាស់) នៅក្នុងកន្លែងអភិរក្សជលផលដីរនាត និងព្រែកក្បាលតោល ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន វត្ថុតាងរួមមាន:
- សាច់អួនទំហំ (១០០មx៤មx០.០២ម)
ចំនួន០១វង់
- អាគុយ ៧០ អំពែល ចំនួន ០១គ្រឿង
- អាំងវែកទ័រ ចំនួន ០១គ្រឿង និង
- មងរាយប្រវែង (១.២០០មx០.៨ម x ០.១ម)
+ ជនសង្ស័យបានរត់គេចខ្លួន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម