ថ្ងៃអង្គារ៍១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២
ឯកឧត្តម សូ ខនឬទ្ទីគុណ រដ្ដលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ លោក-លោកស្រីប្រតិភូអមដំណើរដោយមានការចូលរួមពីលោក-លោកស្រីប្រធានមន្ទីរជុំវិញខេត្ត
មន្ទីរកសិកម្មខេត្ត ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ លោកអភិបាលរងស្រុកក្រគរ លោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋ បានកំណត់ជ្រើសរើសយកទីតាំងដាំកូនឈើស្តារព្រៃលិចទឹកឡើងវិញ នៅខាងក្រោយវត្តត្រពាំងរំដេញ ប្រហែល២គីឡូម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជនខិលខូចមួយចំនួនបានកាប់ទន្រ្ទាន បំផ្លិចបំផ្លាញកន្លងមក បានធ្វើការដាំនូវប្រភេទកូនឈើចម្រុះចំនួន ២០០០០ ដើមលើផ្ទៃដីចំនួន ៥០ ហិកតា ។ ក្នុងនោះមានប្រភទកូនរាំងចំនួន ១០០០០ កូន ម្តេញចំនួន ៤០០០ កូន សណ្តាន់ ចំនួន ៤០០០ កូន និងឬស្សីចំនួន ២០០០ កូន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម