មាតិកា
សកម្មភាព បានចុះផ្សព្វផ្សាយ និងដកហូតឧបករណ៍ ល្មើសច្បាប់ និងរុះរើរបាំងស្បៃមុងដែលជាឬសគល់បទល្មើសនេសាទ ចាប់ពី ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ រហូតដល់ព្រំប្រទល់ពោធិ៍សាត់-កំពង់ឆ្នាំង
ចេញ​ផ្សាយ ២៦ មេសា ២០២២
61

ថ្ងៃអង្គារ៍១០រោច  ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ ឧ.ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឧ.ត្រី វុទ្ធ ប៊ុនលី  តំណាងអគ្គស្នងការនគរបាលជាតិ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប រួមជាមួយអនុគណៈកម្មការ និងក្រុមការងារបង្ក្រាបបទល្មើសជលផលក្នុងខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ និង កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ យោធាខេត្ដ ដែលមានកម្លាំងសរុបចំនួន២១ នាក់ និងកាណូតចំនួន ៥គ្រឿង បានចុះផ្សព្វផ្សាយ និងដកហូតឧបករណ៍ ល្មើសច្បាប់  និងរុះរើរបាំងស្បៃមុងដែលជាឬសគល់បទល្មើសនេសាទ ចាប់ពី ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ រហូតដល់ព្រំប្រទល់ពោធិ៍សាត់-កំពង់ឆ្នាំងវត្ថុតាង រុះរើ បំផ្លាញ់ចោល និងដកហូតបាន ជាលទ្ធផលបាន ០២ ករណី វត្ថុតាងរួមមាន០១ករណី៖របាំងស្បៃមុង ចំនួន ៣៦ខ្សែ ប្រវែង ៣៦០០ម៉ែត្រ,លូកងស្បៃមុងចំនួន ២៩ មាត់ក្បាលបរ ចំនួន ៣គ្រឿង,បង្គោលចំនួន ១៥០ដើម,ត្រីចំរុះទម្ងន់១៦គីឡូក្រាម០១ករណី និង ដកហូតលបប្រើស១០០ ចំនួន ២៥ ខ្សែ ។ចំពោះវត្ថុតាងទាំងអស់ដែលបានដកហូត ត្រូវយកមករក្សាទុក ដើម្បីបំផ្លាញចោលតាមនិតិវិធី ។

ចំនួនអ្នកចូលទស្សនា
Flag Counter