មាតិកា
កិច្ច ប្រជុំ ជាមួយគ្រួសារ អតីតយុទ្ធជន ពលីពិកា នៅភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំ ព្រងឹល ស្រុក ភ្នំក្រវាញ
ចេញ​ផ្សាយ ២៦ មេសា ២០២២
102

ថ្ងៃអង្គារ៍១០រោច  ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានដឹកនាំក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយអង្គារ ADRA បានអញ្ចើញចុះទៅ ជួបប្រជុំ ជាមួយគ្រួសារ អតីតយុទ្ធជន ពលីពិកា នៅភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំ ព្រងឹល ស្រុក ភ្នំក្រវាញ ដែលមានអ្នកចូលរួម មន្ត្រីនៃមន្ទីរ ,ក្រុមការងារអង្គការ ADRA និងក្រុមកសិករ សរុបចំនួន ២៥ ស្រី ១១ នាក់​ ។ គោលបំណងនៃកិច្ចប្រជុំមានជារួម:១ចងក្រងក្រុមកសិករផលិតបន្លែ ២.ចែកគ្រាប់ពូជបន្លែ ចំនួន ៣មុខ គឺ ពូជសណ្តែកកួរ ល្ពៅ និង ស្ពៃតឿ សរុប ៦០ កញ្ចប់ ដោយក្នុង១គ្រួសារ ទទួលបាន០៣ កញ្ចប់។ ដោយស្ថានភាពនៅក្នុងភូមិ មានអំណោយផលល្អក្នុងការដាំដុះដំណាំ ប៉ុន្តែ មិនមានទឹកគ្រប់គ្រាន់ក្នុងការដាំដុះដំណាំនៅឡើយ ដូចនេះក្រុមកសិករទាំងអស់បានមានសំណូមពរសុំអោយអាជ្ញាធរ ពាក់ព័ន្ធ ជួយដោះស្រាយ ធ្វើអណ្តូង សម្រាប់គ្រួសារពួកគាត់ ក្នុងការស្រោចស្រពបន្លែ ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter