មាតិកា
កិច្ចប្រជុំជាមួយក្រុមការងារសមាគមសារព័ត៌មានខ្មែរនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សម្រាប់ការងារដកស្រង់នូវបទពិសោធន៍ប្រមូលព័ត៌មាននិងសិក្សា ការអនុវត្តជាក់ស្តែង)ពីលទ្ធផលការងារបង្រ្កាបបទល្មើសនេសាទនិងការរុករានដីព្រៃលិចទឹកតាមតំបន់ទន្លេសាប
ចេញ​ផ្សាយ ២៦ មេសា ២០២២
98

ថ្ងៃអង្គារ៍១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោកឡាយ វិសាល ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងក្រុមការងារ បានជួបប្រជុំជាមួយក្រុមការងារ សមាគមសារព័ត៌មានខ្មែរ សរុប ០៧រូប នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សម្រាប់ការងារដកស្រង់នូវបទពិសោធន៍ប្រមូលព័ត៌មាននិងសិក្សា (ដើម្បីទ្រឹស្តីផ្សារភ្ជាប់ ការអនុវត្តជាក់ស្តែង)ពីលទ្ធផលការងារបង្រ្កាបបទល្មើសនេសាទនិងការរុករានដីព្រៃលិចទឹកតាមតំបន់ទន្លេសាបខេត្តពោធិ៍សាត់ ក្រោយពេលបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីសេចក្តីរាយការណ៍ និងការសសេរព័ត៍មានប្រកបដោយវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន

នៅភ្នំពេញដើម្បីពង្រឹងសមត្ថភាព ក្រមសីលធម៍វិជ្ជាជីវៈក្លាយជាធនធានមនុស្សល្អជាមួយអាជីពការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ក្រុមការងារសមាគមសារព័ត៌មានខ្មែរ បានវាយតំលៃខ្ពស់ និង បង្ហាញថាៈលទ្ធផលនៃការជួបរយៈពេល៣០នាទី នេះបានស្វែងយល់ពីសក្តានុពលការងារ និងកិច្ចខិតខំប្រឹងប្រែងការងារ ទប់ស្កាត់ បង្រ្កាបបទល្មើសនេសាទ និងការរុករានដីព្រៃលិចទឹក របស់មន្ទីរកសិកម្ម ក៍ដូចជាខណ្ឌ/ផ្នែក/សង្កាត់រដ្ឋបាលជលផលទទួលបានលទ្ធផលល្អ ស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ចំនួនអ្នកចូលទស្សនា
Flag Counter