មាតិកា
ការចុះត្រួតពិនិត្យឌ្ឍនភាពការងារ និងគ្រួសារ កសិករដែលបានទទួលធាតុចូលកសិកម្មតាមរយៈការបញ្ជាទិញក្នុងកម្មវិធីចំការ Chamka App នៃគម្រោង RUSH-IT ចំនួន ៩គ្រួសារកសិករ នៅក្រុងពោធិ៍សាត់ និងស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៦ មេសា ២០២២
89

ថ្ងៃអង្គារ៍១០រោច  ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ ក្រុមការងារមន្ទីរកសិកម្ម និងក្រុមការងារRUSH-IT នៃលេខាធិការដ្ឋានកម្មវិធីASPIRE និងក្រុមBRONX បានចុះត្រួតពិនិត្យឌ្ឍនភាពការងារ និងគ្រួសារ កសិករដែលបានទទួលធាតុចូលកសិកម្មតាមរយៈការបញ្ជាទិញក្នុងកម្មវិធីចំការ Chamka App នៃគម្រោង RUSH-IT ចំនួន ៩គ្រួសារកសិករ នៅក្រុងពោធិ៍សាត់ និងស្រុកបាកាន ខេត្តពោធិ៍សាត់ ។ កម្មវិធីចុះត្រួតពិនិត្យនេះសម្របសម្រួល និងដឹកនាំដោយលោក លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អមដំណើរដោយលោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្រ្តីសម្របសម្រួលគម្រោងRUSH-ITថ្នាក់ខេត្ត និង ទីប្រឹក្សាគ្រប់គ្រងកម្មវិធីASPIRE ។ 

ក្រុមការងារថ្នាក់ជាតិគម្រោង RUSH-IT និងជំនាញការក្រុមហ៊ុន BRONX  បានពិនិត្យ និងសាកសួរ បន្ថែមដល់កសិករដែលទទួលបានកញ្ចប់សេវាកម្មពី RUSH-IT ទៅតាមប្រភេទនីមួយៗ ដែលបានលើកស្នើឡើងក្នុងកម្មវិធី CHAMKA APP និងស្វែងយល់ពីការអនុវត្តការងារនេះ និងបានណែនាំបន្ថែមពីការប្រើប្រាស់និងមុខងារដែលមានប្រយោជន៍ដល់កសិករក្នុងកម្មវិធីCHAMKA APP។

ចំនួនអ្នកចូលទស្សនា
Flag Counter