មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា របស់ ខណ្ឌរដ្ឋបាលព្រៃឈើ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៧ មេសា ២០២២
140

ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសារបស់ខណ្ឌរដ្ឋបាលព្រៃឈើដោយមានការចូលរួមពី នាយ/នាយរងខណ្ឌ ផ្នែក សង្កាត់ តំណាងខណ្ឌរដ្ឋបាលជលផល លោក ប្រធាន-អនុប្រធាន ការិយាល័យរដ្ឋបាលបុគ្គលិក និង មន្ត្រីសរុប១៨នាក់ /ស្រី ១នាក់ ។ គោលបំណងអង្គប្រជុំរួមមាន៖ការង្ហាញ លទ្ធផល រីកចំរើន បញ្ហាប្រឈម និងលទ្ធផល ការងារផ្សេងៗ -ការត្រៀម លក្ខណៈដាំកូនឈើនៅទីធ្លាសាធារណៈ  និងដាំកូនឈើឡើងវិញ និងការកៀរគរថវិកាសម្រាប់ជួយកាកបាទក្រហមសាខា ពោធិ៍សាត់ ។ ជាលទ្ធផល នៃអង្គប្រជុំ បានសម្រេច៖ ១.ខណ្ឌរដ្ឋបាលពោធិ៍សាត់ត្រូវផ្តល់របាយការណ៍ប្រចាំខែមកឱ្យការិយាល័យរដ្ឋបាល បុគ្គលិកយ៉ាងយូរត្រឹមថ្ងៃទី ២០រៀងរាល់ខែ ២.ខណ្ឌ រដ្ឋបាលព្រៃឈើ ត្រូវត្រៀមកូនឈើសម្រាប់ដាំ នៅទីសាធារណៈ  ឱ្យបានគ្រប់គ្រាន់  និងទាន់ពេលវេលា  ជាពិសេស កូនឈើដែលមានទំហំ ធំៗ ៣.ការិយាល័យរដ្ឋបាលបុគ្គលិក ទំនាក់ទំនង ជាមួយរដ្ឋបាលសាលាខេត្ត និងក្រុងពោធិ៍សាត់ពន្លឿនការ ដាំកូនឈើឱ្យបានទាន់ពេលវេលាសម្រាប់សប្ដាហ៍ទី២នៃខែ ឧសភា  ឆាប់ៗខាងមុខនេះ  ។

ចំនួនអ្នកចូលទស្សនា
Flag Counter