ថ្ងៃពុធ ១១រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងលោកស្រី សាមិត្ត សោភ័ណ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានអញ្ជើញចូលរួម សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី "គោលនយោបាយផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអ្នកចូលរួម សរុប ចំនួន ១២០ នាក់ ស្រី ៣០ នាក់ ។ រៀបចំដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល សាលប្រជុំសែនពិដោ ។ ដោយមានការចូលរួមពី ឯកឧត្តម ប៉ែន វុឌ្ឍ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកបណ្ឌិត ម៉ែន សារុម ទីប្រឹក្សាគោលនយោបាយ, លោកបណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,លោក ម៉េង សក្តិភូសិត មន្ត្រីប្រតិបត្តិកម្មវិធីប្រចាំប្រទេសកម្ពុជា ( IFAD) និងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង ២៥ខេត្ត/ក្រុង ,ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រុមការងារកម្មវិធី ASPIRE , វិស័យឯកជន និងអង្គការដៃគូអភិវឌ្ឃន៍នានា ក្នុងវិស័យកសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម