មាតិកា
ការចុះត្រួតពិនិត្យស្ថានភាពទូទៅ និងផ្សព្វផ្សាយដល់ប្រជានេសាទប្រកបរបរនេសាទអោយសមស្របតាមច្បាប់ស្ដី ពីជលផល នៅកន្លែងអភិរក្សជលផលជ្រោយស្ដី
ចេញ​ផ្សាយ ២៧ មេសា ២០២២
155

ថ្ងៃពុធ ១១ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ២៧ ខែមេសា ឆ្នាំ ២០២២
ក្រុមការងារអនុគណ:កម្មការបង្រ្កាបបទល្មើស ជលផលខេត្តពោពិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ចេង ឡៃ អភិបាលរងខេត្ត សហការណ៍ជាមួយក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ឧត្តមសេនីយ៍​ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ដោយមានការចូលរួមនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមាន លោកនាយផ្នែក នាយ នាយរងសង្កាត់ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ កងរាជ អាវុធហត្ថខេត្ដ-ស្រុកកណ្ដៀង យោធាខេត្ដ-ស្រុក កណ្ដៀង ដែលមានកម្លាំងសរុបចំនួន ២៨នាក់ និងកាណូតចំនួន ៥គ្រឿង។
   បានចុះត្រួតពិនិត្យស្ថានភាពទូទៅ និងផ្សព្វផ្សាយដល់ប្រជានេសាទប្រកបរបរនេសាទអោយសមស្របតាមច្បាប់ស្ដី ពីជលផល ។ ប្រជានេសាទបានសប្បាយចិត្ត​ និងសាទ​ ចំពោះគោលការណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ ដោយកាលពីមុនពួកគាត់ប្រកបរបរនេសាទជាលក្ខណៈគ្រួសារធ្លាប់ តែនេសាទបានប្រាក់ចំណូល ៣ មុឺនរៀលក្នុងមួយថ្ងៃ ឥលូវឈានដល់ ៨ មុឺនរៀលក្នុងមួយថ្ងៃ។ បានដកហូតឧបករណ៍ល្មើសច្បាប់  និងរុះរើរបាំងស្បៃមុងដែលជាឬសគល់បទល្មើសនេសាទ ចាប់ពី ជ្រោយវែង (ព្រំប្រទល់ស្រុកក្រគរ) រហូត ដល់ព្រែកកំពង់គុជ ភូមិព្រែក ឃុំរាំងទិល ស្រុក កណ្ដៀង ខេត្តពោធិ៍សាត់ វត្ថុតាង រុះរើ បំផ្លាញចោល និងដកហូតបាន ជាលទ្ធផល ០២ ករណី វត្ថុតាងរួមមាន÷
 + ០១ករណី
 - របាំងស្បៃមុង ចំនួន ១៥ខ្សែ ប្រវែង ៨០០ម៉ែត្រ 
 - លូកងស្បៃមុងចំនួន ១៦ មាត់
 - បង្គោល ចំនួន ២១០ដើម
 - ចាក់លែងត្រីចំរុះទម្ងន់ ២០គីឡូក្រាម
 + ០១ករណី
 - ដកហូត លបប្រើស១០០ ចំនួន ២១០ ខ្សែ ប្រវែង ២.២០០ ម៉ែត្រ ។ 
 - កាណូតបាឡាសំបកស្មាច់ ភ្ជាប់ម៉ាស៊ីនហ៊ីណូតា កម្លាំង១៨ សេះ ចំនួន ០១ គ្រឿង។
ចំពោះវត្ថុតាងទាំងអស់ដែលបានដកហូត ត្រូវយកមករក្សាទុក ដើម្បីបំផ្លាញចោលតាមនីតិវិធី ។
    ទិសដៅ ក្រុមការងារនឹងបន្ដចុះរុះរើសម្រាស់ហើយដឹកយកមកដាក់នៅកន្លែងអភិរក្សជលផល របាំងដែល​នៅសេសសល់កាប់បំផ្លាញ់ចោល  អួនអូទឹកសាប(ឆក់ត្រជាក់-ឆក់ក្ដៅ) ឈិបយន្ដ ។

ចំនួនអ្នកចូលទស្សនា
Flag Counter