ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី សហការជាមួយអនុគណៈកម្មការ និងក្រុមការងារបង្ក្រាបបទល្មើលជលផលក្នុងខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ដោយឧបករណ៍នេសាទខុសច្បាប់ នៅ ភូមិកំពង់ថ្គោល
ឃុំ អន្សាចំបក់ ស្រុកក្រគរ ។ វត្ថុតាង រុះរើ បំផ្លាញ់ចោល ជាលទ្ធផលបាន ០១ ករណី
- របាំងស្បៃមុង ចំនួន ២៣ខ្សែ ប្រវែង ២.៣០០ម៉ែត្រ
- លូកងស្បៃមុងចំនួន ២៥ មាត់
- បង្គោល ចំនួន ៧០ដើម
- ត្រីចំរុះទម្ងន់ ៨គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម