មាតិកា
សិក្ខាសាលាស្តី នីតិវិធីច្បាប់នៃខ្សែសង្វាក់ផលិតផលធ្យូងប្រកបដោយនិរន្តរភាព​ នៅខណ្ឌ​រដ្ឋបាលព្រៃឈេី​ ពោធិ៍សាត់​
ចេញ​ផ្សាយ ២៨ មេសា ២០២២
84

ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាល​ព្រៃឈើពោធិ៍សាត់ សហការជាមួយអង្គការជឺរេស បានរៀបចំសិក្ខាសាលាស្តី នីតិវិធីច្បាប់នៃខ្សែសង្វាក់ផលិតផលធ្យូងប្រកបដោយនិរន្តរភាព ក្រោមអធិបតីតភាពនាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ និងដោយមានសមាជិកចូលរួមចំនួន៤៦នាក់មកពីសង្កាត់ ផ្នែករដ្ឋបាលព្រៃឈើ ក្រុមប្រឹក្សាឃុំព្រងិល ត្នោតជុំ សំរោង គណ:កម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងអង្គការដៃគូ។ គោលបំណង បង្ហាញនីតិវិធីច្បាប់ពាក់ព័ន្ធនឹងការបង្កើតរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើប្រភេទតូច(ឡធ្យូង) ការចុះបញ្ជីរណាយន្ត  និងនីតិវិធីការសុំរួចថ្លៃសួយសារ និងបុព្វលាភ និង​លិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ ការធ្វើបច្ចុប្បន្នភាពសមាជិកសង្កាត់​រដ្ឋបាលព្រៃឈេី​ និងការសរសេររបាយការណ៍ ព្រមទាំងរៀបចំផែនការបន្ត ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter