មាតិកា
សិក្ខាសាលាស្តីពី ខ្សែច្រវ៉ាក់ផលិតកម្មដំណាំម្ទេសនៅកម្ពុជា
ចេញ​ផ្សាយ ២៨ មេសា ២០២២
116

ថ្ងៃព្រហស្បត៍១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោកស្រី​ សូ ផាន់ណាអនុប្រធានការិយាល័យកសិឧស្សាហកម្ម នៃមន្ទីរកសិកម្ម និងលោកស្រី ទឹម ចាន់លី អនុប្រធានការិល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ព្រមទាំងកសិករ អ្នកដាំដំណាំមួយនាក់មកពីភូមិចំការអូរ ស្រុកបាកាន និងអ្នកប្រមូលទិញពីរនាក់ មកពីភូមិដប់បាតក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ បានចូលរួមសិក្ខាសាលាមួយ នៅខេត្តកែប ស្តីពី ខ្សែច្រវ៉ាក់ផលិតកម្មដំណាំម្ទេសនៅកម្ពុជា ។ក្រោមអធិបតីភាព លោកបណ្ឌិត គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងសំណរួមផ្សំ និងលោក ជា សំណាង អគ្គនាយកដ្ឋានកសិកម្ម លោក Frank Jattke ជាប្រធានក្រុមការងារគម្រោង GIZ អាស៊ានប្រចាំនៅប្រទេសកម្ពុជា លោក អ៊ុច សុធីអនុប្រធាននាយកដ្ឋានការពារដំណាំដាំដុះ អនាម័យនិងភូតគាមអនាម័យ។ ដែលមានសមាសភាពចូលរួមពីបណ្តារខេត្តទាំង៧ ដូចជាៈខេត្តកំពត កែប ពោធិ៍សាត់ កំពង់ឆ្នាំង តាកែវ ព្រៃវែង និងកណ្តាល សរុបចំនួន ៥០នាក់ ស្រី១៩នាក់

សិក្ខាសាលានេះ រៀបចំឡើងដោយនាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំនៃអគ្គនាយកដ្ឋានកសិកម្មសហការជាមួយគម្រោងGIZ អាស៊ានប្រចាំនៅកម្ពុជា  ក្នុងគោលបំណងសំខាន់គឺ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំស្តីពី ការនាំចេញផលិតផលម្ទេសនៅកម្ពុជា និងការចែករំលែកចំណេះដឹង បទពិសោធន៍និងគំនិតច្នៃប្រឌិត ក្នុងចំណោមផលិតករនិងអ្នកកែច្នៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter