មាតិកា
ការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចមុខព្រែកក្រ ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន
ចេញ​ផ្សាយ ២៨ មេសា ២០២២
241

ថ្ងៃព្រហស្បត៍ ១២រោច ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២៨ ខែមេសា ឆ្នាំ២០២២ កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន ប្រើប្រាស់កម្លាំងសរុបចំនួន ០៥នាក់ និងកាណូត០១គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បាន០១ករណី (បំផ្លាញចោល) នៅចំនុចមុខព្រែកក្រ ភូមិព្រែកក្រ ឃុំមេទឹកស្រុកបាកាន

ជាលទ្ធផល:

- របាំងស្បៃមុងប្រវែង ៩៥០ ម៉ែត្រ

- លូកងស្បៃមុងចំនួន ១០មាត់

- បង្គោលចំនួន ២៥០ដើម

- ត្រីចំរុះទងន់ ២០ គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter