មាតិកា
សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយបច្ចេកវិទ្យាសូឡាប្រើប្រាស់ក្នុងវិស័យ​កសិកម្ម​ និង​វារីវប្បកម្ម​ នៅសណ្ឋាគា​ Dragon Royal ខេត្ត​សៀមរាប
ចេញ​ផ្សាយ ២៩ មេសា ២០២២
91

ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២​ លោក​ ឡាយ​ វិសិដ្ឋ​ ​ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជើញចូលរួម​ សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយបច្ចេកវិទ្យាសូឡាប្រើប្រាស់ក្នុងវិស័យ​កសិកម្ម​ និង​វារីវប្បកម្ម​ នៅសណ្ឋាគា​ Dragon Royal ខេត្ត​សៀមរាប​ ។
គោលបំណងនៃ​សិក្ខាសាលា​ពង្រឹងភាពជាដៃគូសម្រាប់ការអនុវត្តន៍កម្រោងជាមួយអ្នកពាក់ព័ន្ធ ណែនាំដំណោះស្រាយបច្ចេកវិទ្យា ថាមពលព្រះអាទិត្យដល់សហគ្រាសខ្នាត​ មីក្រូ​ តូច និងមធ្យម (SMEs) ដែល​មានសក្តានុពល ក្នុងវិស័យកសិកម្ម/វារីវប្បកម្ម​ បង្កើន​បរិយាកាសធុរកិច្ច និងការផ្សារភ្ជាប់គ្នារវាងវិស័យឯកជន និងសាធារណះជាពិសេស អ្នកផ្តល់បច្ចេកវិទ្យាថាមពលព្រះអាទិត្យ (STPs) និង ជម្រើស ហិរញ្ញវត្ថុ ពីគ្រឹះស្ថាន មីហិរញ្ញវត្ថុ ។ គម្រោង “ផ្លាស់ប្ដូរទៅជាថាមពលពន្លឺព្រះអាទិត្យ” មានរយះពេល ៤ឆ្នាំ (ឆ្នាំ២០២០ ដល់ ២០២៤) គាំទ្រថវិការដោយ សហភាពអ៊ឺរ៉ុប (EU) និងទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (CZDA) គោលដៅជុំវិញបឹងទន្លេសាប រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ក្នុងការអនុវត្តប្រកបដោយ​និរន្តរភាព ។

ចំនួនអ្នកចូលទស្សនា
Flag Counter