មាតិកា
ការចុះត្រួតពិនិត្យលើគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកនិងណែនាំការអនុវត្តន៍សាងសង់ឲ្យបានសមស្របតាមគំនូសបច្ចេកទេស និងបំពេញបែបបទតាមនីតិវិធីត្រឹមត្រូវ
ចេញ​ផ្សាយ ២៩ មេសា ២០២២
68

ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោក ផាត់ សារុន និងលោក ថា វ៉ាន់ថេន មន្ត្រីនៃការិយាល័យផលិតកម្មនិងបសុព្យាបាលបានចុះដល់កសិដ្ឋានចិញ្ចឹមជ្រូក លោក ធៀម  ទ្រី  មានទីតាំងស្ថិតនៅភូមិ ផ្ទះចេក ឃុំ ឈើតុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ដើម្បីត្រួតពិនិត្យលើគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកនិងណែនាំការអនុវត្តន៍សាងសង់ឲ្យបានសមស្របតាមគំនូសបច្ចេកទេស និងបំពេញបែបបទតាមនីតិវិធីត្រឹមត្រូវ ដើម្បីសុំច្បាប់បង្កើតកសិដ្ឋានចិញ្ចឹមសត្វ(ជ្រូកសាច់)ខ្នាតមធ្យមរបស់ លោក ធៀម ទ្រី គោរពតាមប្រកាសលេខ ៥៤៩ ប្រក.កសក ចុះថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីចំណាត់ថ្នាក់ ខ្នាត បទដ្ឋានបច្ចេកទេស និងនីតិវិធីសម្រាប់ការផ្តល់លិខិតអនុញ្ញាតការចិញ្ចឹមសត្វនិងការបង្កាត់ពូជសត្វ ។

ចំនួនអ្នកចូលទស្សនា
Flag Counter