មាតិកា
សកម្មភាព​ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទ​ល្មើស​ជលផល កន្លែងអភិរក្សជលផលឡូតិ៍​លេខ ០៦ ភូមិ កោះក្អែក ឃុំរាំងទិលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣០ មេសា ២០២២
66

ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក . ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ម៉ែនស៊ីប៊ន នាយសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអនុសេនីយ៍ឯក យិន សុពុទ្ធាយុទ្ធ  តំណាងអគ្គស្នងការនគរបាលជាតិកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ដោយមានការចូលរួម នាយ នាយរងសង្កាត់ជលផលកណ្ដៀង យោធាខេត្ត និងប៉ូលីសស្រុកកណ្ដៀង ដែលមានកម្លាំងសរុបចំនួន ១៦នាក់ និងកាណូតចំនួន ៣គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ប្រទះ​ឃើញជន​សង្ស័យកំពុងលួចធ្វើនេសាទនៅ​កន្លែង​ទឹករាក់ ជាលក្ខណ:គ្រួសារក្នុងកន្លែងអភិរក្សជលផលឡូតិ៍លេខ ០៦ ភូមិ កោះក្អែក ឃុំរាំងទិលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាលទ្ធផលបានដកហូត វត្ថុតាងរួមមាន÷

   - មងរាយប្រវែង ៧៥០ ម៉ែត្រ

   - សន្ទួចរនងចំនួន .៥០០ ផ្លែ

   - ត្រីចំរុះទម្ងន់ ៥៤ គីឡូក្រាម (ខូចគុណភាព)

រីឯមនុស្ស ក្រុមការងារបានឯកភាពគ្នា អប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទខុសច្បាប់ 

ចំពោះវត្ថុតាងទាំងអស់ដែលបានដកហូត ត្រូវយកមករក្សាទុក ដើម្បីបំផ្លាញចោលតាមនីតិវិធី 

ចំនួនអ្នកចូលទស្សនា
Flag Counter