ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ៣០ ខែមេសា ឆ្នាំ ២០២២ កម្លាំងចំរុះអនុគណ:កម្មការបង្រ្កាបបទល្មើសជលផល ស្រុកក្រគរ ដឹកនាំដោយ លោក យូ សុវិចិត្រ នាយសង្កាត់ ដោយមានការចូលរួម កងរាជអាវុធហត្ថស្រុកក្រគរ យោធាខេត្ត បានចុះប្រតិបត្តិការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ប្រទះឃើញជន សង្ស័យមួយក្រុមកំពុង លួចធ្វើសកម្មភាពហ៊ុមសម្រាស់ នៅចំណុច ចុងស្ទឹង និងចំនុចព្រែកស្ដេចក្មេង ព្រំប្រទល់ ពោធិ៍សាត់-កំពង់ឆ្នាំង ពេលនោះជនសង្ស័យបានដឹងខ្លួនមុនក៍រត់គេចខ្លួនបាត់ ដោយបន្សល់ ទុកនូវវត្ថុតាងរួមមាន÷
- សំបកបាឡាស្មាច់ទំហំ ៥,៤ម x ០,៨ម x ០,៤ម (ចំនួន ០១ គ្រឿង)
- សាច់អួនហ៊ុមទំហំ ១៥០ម x ៤ម x ០,០២ម (ចំនួន ០១វង់)
- សាច់អួនហ៊ុមទំហំ ៧០ម x ៤ម x ០,០២ម (ចំនួន ០១វង់)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម