ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ លោក ផាត់ សារុន និងលោក ថា វ៉ាន់ថេន មន្ត្រីនៃការិយាល័យផលិតកម្មនិងបសុព្យាបាលបានចុះដល់កសិដ្ឋានចិញ្ចឹមជ្រូកលោកស្រី ឆុន សុភារី មានទីតាំងស្ថិតនៅភូមិ ខ្លាក្រពើ ឃុំ អន្លង់ត្នោត ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ដើម្បី ត្រួតពិនិត្យលើគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកនិងណែនាំការអនុវត្តន៍សាងសង់ឲ្យបានសមស្របតាមគំនូសប្លង់បច្ចេកទេសនិងបំពេញបែបបទតាមនីតិវិធីត្រឹមត្រូវ ដើម្បីសុំច្បាប់បង្កើតកសិដ្ឋានចិញ្ចឹមសត្វ(ជ្រូកសាច់) ខ្នាតមធ្យមរបស់ លោកស្រីឆុន សុភារី គោរពតាមប្រកាសលេខ ៥៤៩ ប្រក.កសក ចុះថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីចំណាត់ថ្នាក់ ខ្នាត បទដ្ឋានបច្ចេកទេស និងនីតិវិធីសម្រាប់ការផ្តល់លិខិតអនុញ្ញាតការចិញ្ចឹមសត្វនិងការបង្កាត់ពូជសត្វ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម