ថ្ងៃអង្គារ៍ ៣ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ៣ ខែឧសភា ឆ្នាំ ២០២២ ក្រុមការអនុគណ:កម្មការបង្រ្កាបបទល្មើសជលផលស្រុកកណ្ដៀងដឹកនាំដោយលោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្ដៀង ដោយមានការចូលរួម នាយ នាយរងសង្កាត់ជលផលកណ្ដៀង ប៉េអឹមស្រុកកណ្ដៀង ប៉ូលសស្រុក ប៉ូលីសប៉ុស្ដិ៍រាំងទិល មន្រ្តីបរិស្ថាន និង យោធាខេត្ត ដែលមានកម្លាំងសរុបចំនួន ១៨នាក់ និងកាណូតចំនួន ៤គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ចាប់ពីខាងលិចរាំងទិល ភូមិ ព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដល់ព្រំប្រទល់ស្រុកបាកានជាលទ្ធផលបំផ្លាញចោល វត្ថុតាងរួមមាន÷
- របាំងស្បៃមុងចំនួន ១៨ ខ្សែ ប្រវែង ២.២០០ ម៉ែត្រ
- លូកងស្បៃម៉ុងចំនួន ៣៦ មាត់
- បង្គោលចំនួន ៧៣០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ៣០ គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម