មាតិកា
វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់សម្ភារ: និងការវិភាគ គុណភាពបន្លែ ផ្លែឈើ នៅមជ្ឈមណ្ឌល ពិនិត្យគុណភាពបន្លែ ផ្លែឈើ ស្ថិតក្នុងភូមិសំរោង សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
ចេញ​ផ្សាយ ០៤ ឧសភា ២០២២
103

ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក . ២៥៦៥ ត្រូវនឹង ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ដឹប ម៉ារីណា មន្ត្រីការិយាល័យក្សេត្រ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់សម្ភារនិងការវិភាគ គុណភាពបន្លែ ផ្លែឈើ នៅមជ្ឈមណ្ឌល ពិនិត្យគុណភាពបន្លែ ផ្លែឈើ ស្ថិតក្នុងភូមិសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេស មកពី៨ខេត្តរួមមានខេត្តពោធិ៍សាត់ កំពង់ឆ្នាំង ស្ទឹងត្រែង ក្រចេះ រតនគិរីមណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម និងមកពី អគ្គកសិកម្ម សរុប ២៣នាក់ ស្រី នាក់  ដោយមានការឧបត្ថមគាំទ្រថវិកាពីកម្មវិធី ASPIRE សកម្មភាពក្នុងវគ្គបណ្តុះបណ្តាល មានដូចខាងក្រោម :

-មតិស្វាគមន៍ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ខេត្តកណ្តាល

-មតិសំណេះសំណាល និងពិធីបើកវគ្គ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានកម្មវិធី ASPIRE

-បង្ហាញសុវត្តិភាពក្នុងបន្ទប់ពិសោធន៍របស់ GDA

-ការប្រើប្រាស់សម្ភារ:វិភាគគុណភាពបន្លែ ផ្លែឈើរបស់តំណាងក្រុមហ៊ុន

-បទបង្ហាញ ការវិភាគបន្លែ ផ្លែឈើ ពីតំណាងមជ្ឈមណ្ឌលវិភាគគុណភាពបន្លែ ផ្លែឈើ ព្រែកសំរោង

-ការអនុវត្ត ការវិភាគបន្លែ ផ្ទាល់តាមខេត្ត (ចែកក្រុមអនុវត្តការអនុវត្តនេះ ធ្វើលើបន្លែច្រើនមុខ ពពួកយកមើម ដើម និងស្លឹកក្នុង១ខេត្តវិភាគ២ដង ដែលមាន៥ជំហ៊ាន និងធ្វើការពិនិត្យតាមដាន ការវិភាគក្រុមផ្សេង២ដង 

ចំនួនអ្នកចូលទស្សនា
Flag Counter