មាតិកា
កិច្ចប្រជុំធ្វើបច្ចុប្បន្នលើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ ដែលត្រូវផ្ទេរទៅរដ្ឋបាលក្រុង-ស្រុក នៅ​សាលប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៤ ឧសភា ២០២២
109

ថ្ងៃពុធ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម បានរៀបចំកិច្ចប្រជុំធ្វើបច្ចុប្បន្នលើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ​ ដែលត្រូវផ្ទេរទៅរដ្ឋបាល​ក្រុង-ស្រុក ក្រោមអធិបតីភាព លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ ដោយមានការចូលរួមពី លោក លោកស្រី សមាជិកគណ:កម្មកាសារពើភណ្ឌរបស់មន្ទីរ សរុប១៦រូប /ស្រី ០៤រូប។ ចំពោះបញ្ជីសារពើភណ្ឌត្រូវផ្ទេរ ចំនួន០៤ គឺ ១.សម្ភារៈ និងសង្ហារឹម  ២.បច្ចេកទេស និងឧស្សាហកម្ម ៣.រថយន្ត និងគ្រឿងចក្រ និង៥.ដី និងអគារ ។ជាលទ្ធផលនៃកិច្ចប្រជុំ ៖បានពិនិត្យ និងផ្ទៀងផ្ទាត់សារពើភណ្ឌដែលប្រគល់ទៅឱ្យក្រុងស្រុក និងឈានទៅរកការឯកភាពជាគោលការណ៍ ជារួម (ទ្រព្យសម្បត្តិ ដែលប្រគល់ នឹងមិនប្រគល់ទៅឱ្យ) ។

ចំនួនអ្នកចូលទស្សនា
Flag Counter