៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កេីនផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០២២៖ ផែនការ ១១៥.០០០ហ.ត អនុវត្តបាន ៤.១៣៤ហ.ត ស្មើនឹង ៣,៥៩% ក្នុងនោះស្រូវស្រាល ៣.៦៦១ហត ស្រូវកណ្ដាល ១៨៤ ហត ស្រូវធ្ងន់ ២០៨ ហត ចំការ ៣៨ ហត និងស្រូវឡេីងទឹក ៤៣ ហត ដោយផ្ទៃដីភ្ជួររាស់បាន ៤០.៥៨៦ហ.ត ។
២-ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវវស្សា ៖ ផែនការ ១.០៥៤ហ.ត អនុវត្តបានសរុប ៤៤៥ហត ស្មើ ៤២,២២% ក្នុងនោះបន្លែគ្រប់មុខ ១១៩ហ.ត, ឪឡឹក ៤១ហ.ត, ម្ទេសគ្រប់ប្រភេទ ២ហ.ត, ល្ពៅ ២៩ហ.ត, ម្នាស់ ០០ហ.ត, ដំឡូងជ្វា ០០ហ.ត, ពោតស ៨៣ហ.ត, ត្រាវ ៣០ហ.ត, ខ្ញី ៤២ហ.ត, សាគូ ២២ហ.ត និងរមៀត ៧៧ហ.ត ប្រៀបធៀបឆ្នាំមុន អនុវត្តបាន ១.១៤៩ ហត ។
៣-ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវវស្សា៖អនុវត្តបានសរុប ៩.៦២០ហតស្មើ៤៩,៩០%ផែនការប្រចាំឆ្នាំ ១៩.២៨០ហ.ត ក្នុងនោះ ដំឡូងមី ៧.០២៩ហ.ត, ពោតក្រហម ១.៩៥០ហ.ត អំពៅ៥៥ហ.ត ដំណាំល្ង ៥៨ហ.ត សណ្តែកដី ២៣១ហ.ត សណ្តែកសៀង ៥១ហ.តសណ្តែកបាយ ១៧៣ហ.ត និងសណ្តែកអង្គុយ ៧៣ហ.ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម