មាតិកា
កិច្ចប្រជុំឆ្លងរបាយការណ៍ ប្រចាំខែមេសា ឆ្នាំ២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ០៥ ឧសភា ២០២២
101

ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោក​ ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បាន​អញ្ជើញ​ចូលរួមប្រជុំ​ នៅសាលប្រជុំជាន់ទី១សាលាខេត្ត ក្រោមអធិបតីភាព​ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ ប្រចាំខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

 

ចំនួនអ្នកចូលទស្សនា
Flag Counter